បាញ់ប្លន់យក ម៉ូតូស្កុបពី មិនបានសម្រេច តែបណ្ដាលឱ្យស្ដ្រី ម្ចាស់ម៉ូតូរងរបួសធ្ងន់


សកម្មភាពប្លន់ មួយទៀតបាន កើតឡើងស្ថិតក្រោម ពន្លឺភ្លើងយ៉ាងច្បាស់ ក្រឡែតនៅស្ដុបអូរឫស្សី តាមបណ្ដោយផ្លូវ លេខ១៨២ កែងផ្លូវលេខ១៦១ កាលពី វេលា ម៉ោង១០និង៤៥នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ បណ្ដាលឱ្យនារីជាម្ចាស់ម៉ូតូរង របួសធ្ងន់ ដោយត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ របស់ក្រុមចោរពីស្ដាំពីទៅឆ្វេង ប៉ុន្ដែករណី ប្លន់ខាងលើនេះ មិនបានសម្រេចនោះឡើយ ពោលដោយសារតែមានប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុបនៅក្បែរនោះស្រែកឆោឡោ គាប់ ជួននិងកម្លាំងអាវុធ ហត្ថ មកជួយអន្ដរាគមន៍ទាន់ពេលវេលា ។
យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា ខណៈដែលនារីរង គ្រោះ បានបើកម៉ូតូម៉ាកស្កុបពីរបស់ខ្លួនពណ៌ ផ្ទៃមេឃលាយស ពាក់ស្លាកលេខ ភ្នំពេញ 1BL-8764 តែម្នាក់ឯង លុះដល់ចំណុច កើតហេតុ ក៏លេចមុខក្រុមចោរប្លន់ពីរនាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ម៉ាកកា៥៤ ជិះម៉ូតូម៉ាក អាយខុន ពណ៌ស លាយលឿង មកភ្ជង់ ដើម្បីប្លន់យកម៉ូតូ ប៉ុន្ដែពេលនោះ នារីរងគ្រោះមិនព្រមឱ្យនិងមិនព្រមចុះពីលើ ម៉ូតូស្រាប់តែពួកវា បានយកកាំភ្លើងវាយ ក្បាលនារីម្ចាស់ម៉ូតូ ។
សេចក្ដីរាយការណ៍បានបន្ដទៀតថា ក្រោយ ពីនារីរងគ្រោះនៅតែមិនព្រមចុះពី លើម៉ូតូទៀត ពួកវាបានដកកាំភ្លើងបាញ់ ចំនួន១គ្រាប់ បណ្ដាលឱ្យត្រូវពោះ ធ្លាយពី ខាងស្ដាំទៅខាងឆ្វេង បណ្ដាលធ្លាក់ពីលើម៉ូតូ ប៉ុន្ដែជើងនៅជាប់លើម៉ូតូ ។ ពេលនោះប្រជា ពលរដ្ឋ  ដែលធ្វើដំណើរឆ្លងកាត់ជាពិសេស អ្នករត់ម៉ូតូឌុបបាន ស្រែកឆោឡោថា ចោរៗ ធ្វើឱ្យពួកវាភ័យ មិនបានយកម៉ូតូរបស់នារី រងគ្រោះឡើយ ដោយជិះម៉ូតូចេញបាត់ទៅ ប៉ុន្ដែបានដកកាំភ្លើងបាញ់មួយគ្រាប់ទៀត ជាការគំរាម រួចហើយបានគេចខ្លួនតាមផ្លូវ អតីតរង្វង់នាងគង្ហីងឆ្ពោះទៅតាមផ្លូវផ្សារ ដេប៉ូបាត់តែម្ដង បើទោះបីគេសង្កេតឃើញ កម្លាំងអាវុធហត្ថខណ្ឌ៧មករា បានមកដល់ កន្លែងកើតហេតុភ្លាមៗក៏ដោយនោះ ប៉ុន្ដែ មិនអាចដេញទាន់ពួកវាឡើយ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានបន្ដទៀតថា បន្ទាប់ពីមានសកម្មភាពប្លន់ និងបណ្ដាលឱ្យនារីជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ហូរឈាមយ៉ាងខ្លាំងនោះ បុរសអ្នករត់ម៉ូតូ ឌុបម្នាក់ បានជូុយលើកដាក់ម៉ូតូដឹកទៅមន្ទីរ ពេទ្យឯកជនវិបុលសុខ ដែលនៅក្បែរនោះ ប៉ុន្ដែមិនអាចសង្គ្រោះបាន ដោយមុខរបួស ធ្ងន់ពេក ទើបសម្រេចបញ្ជូនជនរងគ្រោះេួទៅ កាន់មន្ទីរពេទ្យកាល់ម៉ែតតែម្ដងទៅ ។
មន្ដ្រីអាវុធហត្ថខណ្ឌ៧មករា បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នារីរង គ្រោះដែលកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរ ពេទ្យកាល់ម៉ែត មានឈ្មោះហ៊ុំ សុផារី អាយុ ២៣ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅផ្សារ សុវណ្ណា ហើយស្នាក់នៅផ្ទះលេខ២៤ ជាន់ទី៤  អគារបេ ប្លុកបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ ៧មករា ។
គួរបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ សកម្ម ភាពប្លន់ប្រដាប់អាវុធ ហាក់បីដូចជាមានការ កើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសមុខ សញ្ញាដែលក្រុម ចោរតែងតែ ធ្វើសកម្មភាព ប្លន់នោះ គឺអាជីវករ ដូរលុយនិងលក់មាស នៅតាមផ្សារក្នុងរាជធានីភ្នំពេញ ហើយក្រុម ចោរ បានបាញ់ឆៅៗតែម្ដង ដែលធ្វើឱ្យជន រងគ្រោះមានការ ព្រួយ បារម្ភ ពីសុវត្ថិភាព របស់ពួកគេ បើទោះបីសមត្ថកិច្ចត្រូវបាន ដាក់ពង្រាយជាច្រើនគោលដៅក៏ដោយ នោះ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋសុំសំណូម ពរ ឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់រិតបន្ដឹងសន្ដិ សុខ ហើយរាយការណ៍ជូនថ្នាក់លើរបស់ខ្លួន ឱ្យបានច្បាស់ ទាក់ទិននិង សកម្មភាពប្លន់ ម្ដងៗ ដើម្បីងាយស្រួលដល់សមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវនិងតាមស្វែងរកជនល្មើស ពីព្រោះករណីខ្លះសមត្ថកិច្ចតែង តែឆ្លើយដាក់គ្នាថា មិនកើតឡើងនៅក្នុងទឹកដីរបស់ខ្លួន ឡើយ គឺកើតឡើងនៅទឹកដីផ្សេង ។ ប៉ុន្ដែ បើសិនជាចាប់ចោរប្លន់បាន គេសង្កេតឃើញ សមត្ថកិច្ចតែងប្រជែង យកស្នាដៃរៀងៗខ្លួន រីឯបទល្មើសដែលកើតឡើងក្នុងទឹកដីរបស់ ខ្លួនវិញ គឺព្យាយាមលាក់បាំងរហូត៕

Lamborghini Gallardo Recalled Due To Potential Fluid Leak

10:33 PM by Yun phalla 0 comments


Lamborghini is currently working on the successor for the Gallardo - rumored to be called theCabrera - but the "old" Gallardo just isn’t ready to step out of the spotlight. Lamborghini has just issued a recall for the 2004, 2005, and 2006 model years, stating that some of the power steering hoses are defective which could lead to potential fluid leak. From all the units sold during that period, a total of 1,491 were delivered to the US.
Lamborghini explains that the high pressure hoses for the hydraulically-assisted power steering system may leak in certain driving situations and when this gets in contact with a fluid, a fire could occur.
Each client that is driving a model that is from these model year should contact the closest Lamborghini dealer for a free safety update of the steering system. For more details contact National Highway Traffic Safety Administration at 1-888-327-4236 or Lamborghini at 1-703-364-7042.

វីរនារី​កំចាត់​មេរោគរាត​ត្បាត (Resident Evil: Retribution 3D)

10:28 PM by Yun phalla 0 comments

Resident Evil ជាខ្សែ​ភាពយន្ត​ដ៏ល្បីល្បាញ ដែលទទួល​បានការ​គាំទ្រយ៉ាង​ខ្លាំង​ពីសំណាក់​អ្ន​ក​ទស្សនា។ ដូច្នេះហើយ ទើបមា​នការ​ផលិត​ជាបន្ត​បន្ទាប់​រហូតមាន​ដល់ 5 វគ្គ។ ក្នុងវគ្គថ្មីនេះ បាន​ចាប់ផ្តើម​សាច់​រឿង ដោយ​និយាយ​ពីវីរនារី​កម្ចាត់​មេរោគ​ក្នុង​វគ្គមុន​ឈ្មោះ Alice កំពុងមា​នសេចក្តី​សុខជា​មួយក្រុម​គ្រួសារ ប៉ុន្តែសុខៗ​ស្រាប់តែ​មានបិសាច​ស៊ីមនុស្ស​មួយហ្វូង​ចូលមក​អុកឡុក​ក្នុងផ្ទះ ដោ​យពួកវា​កាលពី​មុនជា​មនុស្ស តែពេល​ឆ្លង​មេរោគ T-Virus របស់​ក្រុមហ៊ុន Umbrella Corporation រួច​បាន​ក្លាយ​ខ្លួន​ជា Zombie។ ហេតុនេះ​ហើយ Alice បានចាប់​ផ្តើមចេញ​ប្រតិបត្តិការណ៍​ម្តង​ទៀត ដើម្បី​កម្ចាត់​អ្នកទទួល​ខុសត្រូវក្នុងការ​សាយភាយ​មេរោគដ៏​អាក្រក់នេះ​ចាប់ពីទីក្រុង Tokyo ដល់ New York ហើយបន្តពី Washington DC ដល់ Moscow ថែមទៀត ដោយមានការ​ចូលរួម​ជួយពី​សម្ព័ន្ធ​មិត្តថ្មី និងមិត្ត​ចាស់​មួយ​ចំនួន។ នៅទីបំផុត​ តើ Alice អាច​កម្ចាត់ក្រុមហ៊ុន និងមេរោគ​ដ៏អាក្រក់​នេះ បានដែរ​ឬទេ?

សម្តែងដោយៈ Milla Jovovich, Sienna Guillory, Shawn Roberts និង Oded Fehr 

ដឹកនាំរឿងដោយៈ Paul W.S. Anderson

អ្នកចែកចាយៈ Screen Gems

ប្រភេទខ្សែភាពយន្តៈ បាញ់ប្រហារ ផ្សងព្រេង វិទ្យាសាស្រ្ត ភ័យរន្ធត់

មានបញ្ចាំងនៅរោងកុនៈ Legend Cinema

ចាប់បញ្ចាំងនៅថ្ងៃទីៈ 13 ខែ កញ្ញា ឆ្នាំ 2012



ព័ត៌មាន, រូបភាព និងវីដេអូបន្ថែមនៃ iPhone 5

10:23 PM by Yun phalla 0 comments
Apple នឹងចាប់ផ្តើមទទួលការកុម្មង់ទិញ iPhone 5 ចាប់ពីថ្ងៃទី14/9 ជាមួយបី Version គឺ16GB,
32GB និង64GB និងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី 21/9 នៅលើបណ្តាទីផ្សារប្រទេសធំៗមួយ
ចំនួន ហើយរហូតដល់ខែធ្នូ ទើបបើកលក់ទូលាយចំពោះ 100ប្រទេស ជាមួយ 240 netwroks។
តំលៃលក់សំរាប់បី Version នេះគឺ 199USD, 299USD និង 399USD នៅអាមេរិច។ iPhone 5 នឹង
ដាក់លក់រួមជាមួយ iPhone 4 8GB និង iPhone 4S 16GB។ iPhone 3GS ត្រូវបានបញ្ចប់ក្នុងការ
ផលិត។ ចំណែក iOS 6 នឹងបញ្ចេញឲ្យប្រើប្រាស់នៅថ្ងៃទី19/9 សំរាប់ iPhone 4S, iPhone 4, 
iPhone 3GS, iPad 2012, iPad 2, iPod Touch Gen 4 ហើយនិងផលិតផលថ្មី iPhone 5។

ខាងក្រោមនេះ គឺជាលក្ខណៈពិសេសមួយចំនួន ក៏ដូចជារូបភាព និងវីដេអូស្តីពី iPhone 5, សូម
ទស្សនាទាំងអស់គ្នាណា !
> អេក្រង់ទំហំ 4" Retina, 1136 x 640 pixels, 326ppi, contrast 800:1, brightness 500 cd/m2
> កញ្ចក់អេក្រង់ប្រឆាំងនឹងស្នាមនៃម្រាមដៃ (ពេលចុចប្រើប្រាស់ទូរស័ព្ទ)
> CPU Apple A6
> ប្រើប្រាស់ nano-SIM, មិនប្រើ micro-SIM ទៀតឡើយ
> មានប្រវែងវែងជាងមុន និងមានកំរាស់ស្តើងតែ 7,6mm
> ទម្ងន់នៃទូរស័ព្ទ 112gram
> អាច Connect WiFi, GPS, GLONASS, Bluetooth 4.0
> Camera iSight 8MP, ថតវីដេអូ 1080p 30 frames / second
> Camera ថតរូប HD ទំហំ 1.2MP
> កាសស្តាប់ចម្រៀងប្រភេទថ្មីស្រឡាង


Share

Twitter Delicious Facebook Digg Stumbleupon Favorites